អំពីអត្ថប្រយោជន៍សមាជិក

១. ទទួលបានបណ្តាញទំនាក់ទំនង (Network) អាជីវកម្មជាសាកលក្នុងវិស័យឧស្សាហ៍កម្មអចលនវត្ថុ

  • កំណត់អត្តសញ្ញាណក្នុងវិស័យឧស្សាហ៍កម្មអចលនវត្ថុ
  • បណ្តាញទំនាក់ទំនង និងទីផ្សារអចលនវត្ថុដ៏ធំទូលំទំលាយ
  • សក្តានុពល ភាពជាដៃគូ និងអតិថិជនក្នុងគោលដៅអាជីវកម្មទៅវិញទៅមក

២.ទទួលបានបណ្តាញទំនាក់ទំនងដ៏ធំក្នុងវិស័យអចលនវត្ថុជាមួយវិនិយោគិន អ្នកអភិវឌ្ឍជាតិ អន្តរជាតិ 

  • ជាតិ៖ សមាគមអ្នកសាងសង់កម្ពុជា សមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និយ័តករបរធនបាលកិច្ច និយ័តករមូលបត្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមផេ្សងៗ ដែលជាដៃគូរបស់សមាគម CVEA ។
  • អន្តរជាតិ៖ ASEAN Valuers Association (AVA), ASEAN Real Estate Network Alliance (ARENA) និង National​ Association of Realtors (NAR) ។

៣. កំណត់អត្តសញ្ញាណជាសមាជិក

  • សមាគមនឹងចេញវិញ្ញាបនប័ត្រសមាជិកភាពប្រចាំឆ្នាំ (Certificate of Membership)
  • និងនិមិត្តសញ្ញា (Sign)
  • សមាគមជួយការងារផ្សព្វផ្សាយ Company Profile / Individual Profile ជាសាធារណៈ
  • ទទួលបានការពង្រឹង និងពង្រីក Branding

៤. ទទួលបានក្លាយជាសមាជិក​កម្មវិធី Property Matching

  • សមាគមនឹងចេញវិញ្ញាបនប័ត្រសមាជិកភាពប្រចាំឆ្នាំ (Certificate of Membership)
  • និងនិមិត្តសញ្ញា (Sign)
  • សមាគមជួយការងារផ្សព្វផ្សាយ Company Profile / Individual Profile ជាសាធារណៈ
  • ទទួលបានការពង្រឹង និងពង្រីក Branding

. ទទួលបានការបញ្ចុះតម្លៃរាល់វគ្គបណ្តុះបណ្តាលជាតិ-អន្តរជាតិ សិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗ

  • ជាតិ៖ វគ្គបណ្តុះបណ្តាលជំនាញភ្នាក់ងារ ជំនាញវាយតម្លៃ និងការគ្រប់គ្រងអចលនវត្ថុ ។
  • អន្តរជាតិ៖ វគ្គបណ្តុះបណ្តាលជំនាញអចនលវត្ថុអន្តរជាតិ៖ Certified Residential Specialist (CRS), Certified International Property Specialist (CIPS®), Accredited Buyer’s Representative (ABR®) មកពីសហរដ្ឋអាមេរិក និង Singapore Institute of Surveyors and Valuers (SISV) មកពីសិង្ហបុរី ។
  • សមាគម CVEA ៖ កម្មវិធីចែករំលែកចំណេះដឹងផ្នែកអចលនវត្ថុ (Property Talk Show) ជារៀងរាល់ខែម្ដង គឺការផ្តល់ប្រឹក្សាយោបល់អំពីផែនការ និងយុទ្ធសាស្រ្តអាជីវកម្ម ការគ្រប់គ្រងភ្នាក់ងារ ការប្រតិបត្តិការប្រចាំថ្ងៃ។
  • សកម្មភាពចូលរួម ជាតិ​ – អន្តរជាតិ ៖ សិក្ខាសាលា វេទិការសាធារណៈ សន្និបាទ ការតាំងពិពរ័ណ៍ និងព្រឹតិ្តការណ៍ផ្សេងៗទៀត។

៦. ទទួលបានព័ត៌មានអចលនវត្ថុ​តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Telegram, Facebook, website)

  • ការផ្សព្វផ្សាយអំពីលក្ខខន្តិកៈសមាគម ការជូនដំណឹង ព្រឹត្តិការណ៍សកម្មភាពផ្សេងៗ វេទិការសិក្ខាសាលា និងព័ត៌មានទាក់ទងនឹងវិស័យអចលនវត្ថុ ។
  • ការផ្សព្វផ្សាយអំពី សេចក្កីជូនដំណឹង សេចក្កីណែនាំ សេចក្តីសម្រេច​ ប្រកាស បញ្ញាតិ ច្បាប់ទាក់ទងពន្ធ និងដីធ្លីពីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ឋដា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និយ័តករបរធនបាលកិច្ច និងស្ថាប័នពាក់ព័ន្ធ ។
  • ការចែករំលែកព័ត៌មានអចលនវត្ថុ ដូចជា៖ ទិញ​ លក់ ជួល វាយតម្លៃ និងការគ្រប់គ្រងអចលនវត្ថុ ។

 

៧. មានឪកាសតស៊ូមតិជាមួយភ្នាក់ងាររដ្ឋាភិបាលទាក់ទងនឹងវិស័យអចលនវត្ថុ

  • ការបង្កើតច្បាប់ និងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងភ្នាក់ងារអចលនវត្ថុ វាយតម្លៃអចលនវត្ថុ និងការគ្រប់គ្រងអចលនវត្ថុ នៅក្នុងវិស័យឧស្សាហ៍កម្មអចលនវត្ថុ។
  • ចូលរួមពង្រឹងជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ សមត្ថភាព និងគុណភាព ។

 

៨. ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបញ្ហាប្រឈមអចលនវត្ថុ

  • សមាគមជួយការផ្សះផ្សា​ និងដោះស្រាយបញ្ហាប្រឈមដោយផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈ លក្ខខន្តិកៈ វិធាន បញ្ញាតិច្បាប់ ដើម្បីផលប្រយោជន៍សមាជិក ។

 

៩. សមាគមជួយសម្របសម្រួលការបំពេញបែបបទ និងឯកសារផ្សេងៗ

  • ការបំពេញឯកសារពីភ្នាក់ងាររដ្ឋាភិបាល និងដៃគូសហការនៃសមាគមទាក់ទងនឹជំនាញវិជ្ជាជីវៈ អចលនវត្ថុ អាជ្ញាប័ណ្ណ និងឯកសារផ្សេងៗ ។
  • ការបំពេញឯកសារដើម្បីទៅចូលរួម សន្និសីទ សន្និបាត និងពិពរ័ណ៍ នៃសមាគអ្នកវាតម្លៃអាស៊ាន ASEAN Valuers Association (AVA) សម្ព័ន្ឋបណ្តាញអចលនវត្ថុអាស៊ាន ASEAN Real Estate Network Alliance (ARENA) សមាគមជាតិ​នៃអ្នកភ្នាក់ងារអចលនវត្ថុ National Association Of Realtors (NAR) សន្និសីទអចលនវត្ថុអន្តរជាតិ​ International Real Estate Conference (IREC) ។

 

១០.សមាជិក (ពេញសទ្ធិ)

  • មានសិទ្ធឈរឈ្មោះជាក្រុមប្រឹក្សាភិបាល និងប្រធានសមាគម
  • មានសិទ្ធចូលរួមបោះឆ្នោតជ្រើសតាំងសមាសភាពក្រុមប្រឹក្សាភិបាល និងប្រធានសមាគម

កិច្ចសហប្រតិបត្តិការរបស់សមាគម ស.វ.អ.ក

សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគារលេខ ៦៨ ផ្លូវ ៥២៨ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨២ ៦១០ / ១០ ៥១៦ ៨៨៧ គេហទំព័រ៖ www.uef.edu.kh អ៊ីមែល៖ info@uef.edu.kh

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ផ្ទះលេខ ៨២៦ មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨២ ៦១០ / ១០ ៥១៦ ៨៨៧ គេហទំព័រ៖ www. www.aeu.edu.kh អ៊ីមែល៖ info@aeu.edu.kh

កិច្ចសហប្រតិបត្តិការក្រៅប្រទេស

ជាសមាជិកអន្តរជាតិ